គណៈកម្មការៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា សូមជូនដំណឹង ដល់បេក្ខជន និងសាធារណជន អំពីដំណើរការកំណែការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី២ ដែលមានបេក្ខជន ៤,៣២១រូប បានចូលរួម និងបានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤



មកដល់ពេលនេះដំណើរការកំណែសន្លឹកកិច្ចការបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការ អន្តរក្រសួង អង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន។
សូមបេក្ខជន និងសាធារណជន មេត្តាអានដោយយកចិត្តទុកដាក់ អំពីខ្លឹមសារនៃសេចក្តីជូនដំណឹងដែលបានជូនភ្ជាប់ និងដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមតាមដានបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News) សូមអរគុណ!