គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលមានរាយនាមនៅក្នុងសេចក្តីសម្រេច លេខ ២៨៦៩/២៤ មស.សសរ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ស្តីពីការទទួលស្គាល់បេក្ខជនសម្រាប់ការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលមានរាយនាមនៅក្នុងសេចក្តីសម្រេច លេខ ២៨៦៩/២៤ មស.សសរ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ស្តីពីការទទួលស្គាល់បេក្ខជនសម្រាប់ការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ ត្រូវចូលរួមការប្រឡង ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖
👉 សម័យប្រឡង ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤
👉 មណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/HGu5XB6eL4iwiigP8 (ទីតាំងស្ថិតតាមបណ្តោយវិថីឧកញ៉ាញឹកជូឡុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមតាមដានបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)