គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនស្ម័គ្រចិត្តដាក់ពាក្យស្នើសុំចូលរួមជាអ្នកសង្កេតការណ៍ដោយផ្ទាល់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរា



គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនស្ម័គ្រចិត្តដាក់ពាក្យស្នើសុំចូលរួមជាអ្នកសង្កេតការណ៍ដោយផ្ទាល់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ និងទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងថ្ងៃបន្តបន្ទាប់រហូតដល់ដំណើរការប្រឡងប្រជែងត្រូវបានបិទបញ្ចប់។
សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link https://forms.gle/LxVH3vjUvT9ZtDy4A ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ត្រឹមម៉ោង១៧:០០ជាកំហិត។
សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន៥០នាក់ ដំបូងដែលបានបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវ បានជ្រើសរើសធ្វើជា អ្នកសង្កេតការណ៍ជាសាធារណជន