គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការចំនួន ៤៦កន្លែង ឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្ដែង នៃរដ្ឋបាលខេត្តសៀមរាប
អត្ថបទសង្ខេប៖
👉 កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង៖ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈប្រព័ន្ធអនឡាញ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcspaksneng24
👉 សូមបញ្ជាក់៖
១. ចំពោះរបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះ អនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcspaksneng24 ឬអ៊ីម៉ែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀតផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រងដោយក្រសួងមុខងារ សាធារណៈតែប៉ុណ្ណោះ។
២. ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩ និង ០៩៦ ៩៣៣ ៣៤៤១ រៀងរាល់ម៉ោងធ្វើការ។
៣. គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។
ទាញយកឯកសារ៖ PDF File: ទាញយក | Download 3 MB
ចំនួនអ្នកទស្សនា៖ 971 Views