គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ប្រភេទក្របខណ្ឌ “ក” ចំនួន ២៥៧នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធស្តីពីការបែងចែកមុខតំណែងជ្រើសរើសមន្រ្តីរាជការ(ឧបសម្ព័ន្ធទី១ និងទី២) និងលក្ខខណ្ឌផ្សេងៗ ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹង

អត្ថបទសង្ខេប៖


👉 កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង៖ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈប្រព័ន្ធអនឡាញ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcstax

👉 សូមបញ្ជាក់៖

១. ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ a href=”https://go.gov.kh/era/mcsreglogin”>https://go.gov.kh/era/mcsreglogin ឬអ៊ីម៉ែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះ ដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ។<

២. ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩ រៀងរាល់ម៉ោងធ្វើការ។

៣. គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។


ទាញយកឯកសារ៖ PDF File: ទាញយក | Download 6 MB

ចំនួនអ្នកទស្សនា៖​ 3465 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១