គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ៤ក្របខណ្ឌ
អត្ថបទសង្ខេប៖
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ៤ក្របខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ https://maps.app.goo.gl/reJJJtjQjPsgiUH58 ឱ្យបានជ្រាបថា៖
👉 មន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម័យប្រឡងនៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤
👉 អគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម័យប្រឡងនៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤
👉 សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន៥០កន្លែង ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល សម័យប្រឡងនៅពេលព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
👉 សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន១៨០កន្លែង ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល សម័យប្រឡងនៅពេលរសៀល ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
សូមបេក្ខជនដែលត្រូវចូលរួមការប្រឡងប្រជែងទាំងអស់ អានសេចក្តីជូនដំណឹង ដោយយកចិត្តទុកដាក់ និងត្រូវអនុវត្តតាមបទប្បញ្ញត្តិ ដែលណែនាំដោយគណៈកម្មការរៀបចំការប្រឡងប្រជែង។
ទាញយកឯកសារ៖ PDF File: ទាញយក | Download 3 MB
ចំនួនអ្នកទស្សនា៖ 571 Views