គណៈកម្មការរៀបចំការប្រឡងប្រជែង បានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ៣០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់ក្នុងការប្រឡងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា(វិញ្ញាសាសរសេរលើកទី២) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល


សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link https://forms.gle/afd2ZFw9Ud2FDB6H6 ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ត្រឹមម៉ោង ១២៖០០ថ្ងៃត្រង់។

សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន ៣០នាក់ដំបូងដែលបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសធ្វើជាអ្នកសង្កេតការណ៍ជាសាធារណជន។

ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡងតាមតំណមានជូនភ្ជាប់ខាងក្រោម៖

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១