ខណៈនេះ បេក្ខជនជាច្រើននាក់កំពុងប្រឡងប្រជែងគ្នាក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ
តាមការគ្រោងទុក ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានបេក្ខជនចូលរួមចំនួន ៦,៥៨៥ នាក់ ដែលបានចែកចេញជា ២វេន រួមមាន៖
វេនទី១៖ មានបេក្ខជនចំនួន ២៧៨២នាក់ ដែលជ្រើសរើសមុខវិជ្ជាឯកទេស ដូចជា៖
– រូបវិទ្យា-គីមីវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ២២២៦នាក់
– រូបវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១) ចំនួន ២០៨នាក់
– អគ្គិសនី-អេឡិចត្រូនិច (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៣៤៨នាក់។
វេនទី២៖ មានបេក្ខជនចំនួន ៣៨០៣នាក់ ដែលជ្រើសរើសមុខវិជ្ជាឯកទេស ដូចជា៖
– បារាំង-គណិតវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៤៨នាក់
– បារាំង-ជីវវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៥៩នាក់
– បារាំង-រូបវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ២៩នាក់
– អង់គ្លេស-ICT (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៩៨៩នាក់
– ICT-អង់គ្លេស (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ២០៩៥នាក់
– ក្សេត្រសាស្ត្រ-បសុវប្បកម្ម (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៥៨៣នាក់។