ក្រសួងមុខងារសាធារណៈ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤




ក្រសួងមុខងារសាធារណៈ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។
សន្និសីទនេះទទួលបានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងបង្ហាញវឌ្ឍនភាពការងារសំខាន់ៗរបស់ក្រសួងមុខងារសាធារណៈ ដែលសម្រេចបានក្នុងរយៈពេល៩ខែកន្លងមក និងការងារកែទម្រង់រដ្ឋបាលសាធារណៈជាពិសេសការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។