ក្រសួងមុខងារសាធារណៈ កំពុងសិក្សារៀបចំឯកសារគតិយុត្តស្តីពីការដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ សម្រាប់ឆ្នាំ២០២៥


កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស ពិនិត្យពិភាក្សាពិគ្រោះយោបល់ទៅលើការរៀបចំសេចក្តីព្រាងឯកសារគតិយុត្តស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភផ្សេងៗជូនដល់មន្រ្តីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៥។

អង្គប្រជុំបានពិភាក្សាយ៉ាងលម្អិតក្នុងការកំណត់ប្រាក់បំណាច់មុខងារបន្ថែមក្នុងឆ្នាំ២០២៥ និងការកំណត់ពេលវេលានៃការចេញប្រកាសដាក់ឱ្យប្រើប្រាស់ និងពិនិត្យមើលទៅលើឯកសារគតិយុត្តនានាពាក់ព័ន្ធដើម្បីធានាប្រសិទ្ធភាពនៃការរៀបចំប្រកបដោយភាពត្រឹមត្រូវនិងច្បាស់លាស់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១