ក្រសួងមុខងារសាធារណៈពិនិត្យលើការរៀបចំរចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក


នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈសរុបចំនួន ៣០នាក់។

ក្រោយ​ពីបានពិភាក្សា និងផ្តល់យោបល់ជាធាតុចូលយ៉ាងផុសផុលរួចមក អង្គរប្រជុំបានសម្រេចកែសម្រួលពាក្យពេចន៍មួយចំនួនដើម្បីឱ្យត្រូវតាមលិខិតបទដ្ឋានគតិយុត្ត និងបានឯកភាពទៅលើសេចក្តីព្រាងរចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១