“ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំនឹងបេ្តជ្ញាព្យាយាមចូលរួមសហការ និងជំរុញការងារ «ការវិភាគមុខងារ»នេះ សម្រាប់ជាគុណប្រយោជន៍ និងភាពរីកចម្រើនជូនដល់ប្រទេសជាតិរបស់ខ្ញុំ”


“ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំនឹងបេ្តជ្ញាព្យាយាមចូលរួមសហការ និងជំរុញការងារ «ការវិភាគមុខងារ»នេះ សម្រាប់ជាគុណប្រយោជន៍ និងភាពរីកចម្រើនជូនដល់ប្រទេសជាតិរបស់ខ្ញុំ។” នេះជាការប្តេជ្ញាចិត្តរបស់លោកបណ្ឌិត សូ សុខប៊ុនធឿន អ្នកជំនាញជាន់ខ្ពស់វិស័យសាធារណៈ នៃធនាគារពិភពលោក​ ដែលលោកបណ្ឌិតតែងតែចូលរួមជាប្រចាំ និងជាដៃគូដ៏ជិតស្និតរបស់ក្រសួងមុខងារសាធារណៈ ក្នុងការលើកកម្ពស់វិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។

លោកបណ្ឌិត បានបន្ថែមនៅក្នុងសិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ» ថា សិក្ខាសាលាជាការសហការរៀបចំរវាងក្រសួងមុខងារសាធារណៈ​ និងធនាគារពិភពលោក នាពេលនេះ មានគោលដៅរួមជួយជំរុញប្រទេសកម្ពុជា សម្រេចបាននូវទស្សនៈវិស័យ ឆ្នាំ២០៥០៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១