កិច្ចប្រជុំ ពិនិត្យ ពិភាក្សាអំពីការតែងតាំងនាយកសាលាបឋមសិក្សា និងនាយកសាលាមត្តេយ្យសិក្សាសាធារណៈ

កិច្ចប្រជុំ ពិនិត្យ ពិភាក្សាអំពីការតែងតាំងនាយកសាលាបឋមសិក្សា និងនាយកសាលាមត្តេយ្យសិក្សាសាធារណៈ


កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ និងឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានចូលរួមកិច្ចប្រជុំ ពិនិត្យ ពិភាក្សាអំពីការតែងតាំងនាយកសាលាបឋមសិក្សា និងនាយកសាលាមត្តេយ្យសិក្សាសាធារណៈ ដែលរៀបចំដោយលេខាធិការដ្ឋានគ.ជ.អ.ប.។


កិច្ចប្រជុំនេះមានការអញ្ជើញជាគណៈអធិបតីដោយ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងមានការអញ្ចើញចូលរួមពីលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណចំនួន៣០នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១