កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច


ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទី និងជារដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសហការី តំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ជាច្រើនរូប។

បន្ទាប់ពីកិច្ចប្រជុំជាច្រើនលើក ទៅលើចំណុចសំខាន់ដូចជាការកំណត់ទម្រង់ ខ្លឹមសារ មូលបទយោង មុខងារភារកិច្ច មុខតំណែង សិទ្ធិអំណាច នីតិវិធី និងផ្សេងៗ ដែលមានចែងក្នុងសេចក្តីព្រាងអនុក្រឹត្យរួចមក អង្គប្រជុំបានបន្តពិភាក្សាយ៉ាងលម្អិតក្នុងការផ្តល់ធាតុចូលរកចំណុចឯកភាពបន្ថែមទៅលើការប្រើប្រាស់ពាក្យពេចន៍ ឃ្លាឃ្លោង និងកំណត់សម្រួល បន្ថែម បង្រួមអត្ថន័យនៅតាមខ្លឹមសារនៃចំណុចនីមួយៗ ដើម្បីកំណត់ស្តង់ដារគោលរួម សម្រាប់ដាក់ជូនក្នុងការធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គជាមួយប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ កិច្ចប្រជ៉ំនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំ តេជោសន្តិភាព ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១