កិច្ចប្រជុំរបស់ក្រុមប្រឹក្សាបច្ចេកទេស លើកទី១០ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដោយផ្ទាល់ និងតាមវីដេអូខនហ្វឺរេន កម្មវិធី BlueJeans

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាបច្ចេកទេស លើកទី១០ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដោយផ្ទាល់ និងតាមវីដេអូខនហ្វឺរេន កម្មវិធី BlueJeans


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ឆាយ គឹម សុទ្ធី អនុរដ្ឋលេខាធិការ តំណាងក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាបច្ចេកទេស លើកទី១០ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដោយផ្ទាល់ និងតាមវីដេអូខនហ្វឺរេន កម្មវិធី BlueJeans ដឹកនាំដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា មកពីក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ។


បទបង្ហាញស្តីពី «និយាមបែបបទសម្រាប់អនុវត្តវិធីសាស្ត្ររកមេរោគអេដស៍ដោយខ្លួនឯងនៅប្រទេសកម្ពុជា» របស់លោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី តំណាងមកពីមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ផ្តោតសំខាន់លើរបកគំហើញពីឧបករណ៏ថ្មី នៃការតេស្តមេរោគអេដស៍ដោយខ្លួនឯង ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក WHO និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ងាយស្រួលរកទិញបាននៅតាមឱសថដ្ឋានណាដែលទទួលបានការឯកភាពពីក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងបានបង្ហាញពីបែបបទ វិធីសាស្រ្ត នៃការធ្វើតេស្ត និងរបៀបប្រើប្រាស់ឧបករណ៍នោះផងដែរ។


នេះជាការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ អាចធ្វើតេស្តដោយខ្លួនឯង ព្រមទាំងអាចទទួលការប្រឹក្សាមុន និងក្រោយពេលធ្វើតេស្តពីកន្លែងផ្តល់សេវាអេដស៍ទាំង៦៩កន្លែងក្នុងទូទាំងប្រទេសកម្ពុជាផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១