កិច្ចប្រជុំបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាលើការរៀបចំនិងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធរបស់រដ្ឋលេខាធិការកិច្ចការព្រំដែន


នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ស្តីពីការពិនិត្យនិងពិភាក្សាទៅលើសេចក្តីព្រាងប្រកាស ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានានៃអគ្គនាយកដ្ឋាននិងវិទ្យាស្ថាន ព្រមទាំងការិយាល័យចំណុះមជ្ឈមណ្ឌលតម្កល់ឯកសារ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង របស់រដ្ឋលេខាធិការកិច្ចការព្រំដែន។


កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីតំណាងរដ្ឋលេខាធិការកិច្ចការព្រំដែន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ មានចំនួនសរុប ៣៥រូប។


អង្គប្រជុំបានពិនិត្យពិភាក្សាទៅលើសេចក្តីពា្រងប្រកាសចំនួន ៦ប្រកាស ដោយមានការសម្រេចឯកភាពទៅលើចំណុចសំខាន់ៗរួមមាន៖ ១)ការកំណត់ទម្រង់ប្រកាស ២)ការកែសម្រួលនិងបង្រួញខ្លឹមសារនៅក្នុងប្រកាសនីមួយៗ ៣)ការកែសម្រួលមូលបទប្រកាស និង ៤)ការកំណត់រចនាសម្ព័ន្ធអង្គភាពចំណុះនានា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១