ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប រយៈពេល ១ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ


បេក្ខជនធ្វើដំណើរចាកចេញពីបន្ទប់ប្រឡងប្រកបដោយទឹកមុខរីករាយ និងមានជំនឿចិត្តយ៉ាងមុតមាំប្រកបដោយស្នាមញញឹម និងជឿជាក់មកលើក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំការប្រឡងប្រជែងនេះ ពិតជាស្របតាមគោលការណ៍ពិតប្រាកដមែន។ សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ និងដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង។

សូមជម្រាបថា សន្លឹកកិច្ចការរបស់បេក្ខជនទាំង ២ថ្ងៃ នៃការប្រឡង​ប្រជែងជ្រើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេេត្តសៀមរាប នឹងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការនៅព្រឹកថ្ងៃស្អែកតទៅ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១