ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) លើ ៣វិញ្ញាសា ដែលបានចាប់ផ្តើមពីម៉ោង៨:០០នាទី រហូតដល់ម៉ោង ១៨:០០នាទី ដោយមានបេក្ខជនចូលរួមចំនួន ១៥៤អង្គ/នាក់ (ស្រី ៥៤នាក់) បានបញ្ចប់
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤
ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) លើ ៣វិញ្ញាសា ដែលបានចាប់ផ្តើមពីម៉ោង៨:០០នាទី រហូតដល់ម៉ោង ១៨:០០នាទី ដោយមានបេក្ខជនចូលរួមចំនួន ១៥៤អង្គ/នាក់ (ស្រី ៥៤នាក់) បានបញ្ចប់។ ខណៈនេះ សន្លឹកកិច្ចការបេក្ខជនត្រូវបានរៀបចំវេចខ្ចប់ដោយសម្ងាត់ និងរក្សាទុកក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង សម្រាប់ដំណាក់កាលកំណែជាបន្ត។
សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមគាំទ្រដំណើរការការប្រឡងប្រជែង ឱ្យសម្រេចបានលទ្ធផលគួរជាទីមោទនៈ។