ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃចុងក្រោយ បានចាប់ផ្តើមនៅម៉ោង ១២ថ្ងៃត្រង់ ដោយមានបេក្ខជនចូលរួមសរុបទាំង២វេនជាង ៨ពាន់នាក់


នាវេលាម៉ោង ១២ថ្ងៃត្រង់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ សម្រាប់ថ្ងៃចុងក្រោយ ដើម្បីសម្រាំងបេក្ខជនឈានទៅដល់ការប្រឡងប្រជែងលើកទី២។ ការប្រឡងប្រជែងថ្ងៃចុងក្រោយនេះ មានបេក្ខជនសរុបចំនួនប្រមាណ ៨,៤៦៥នាក់ (តាមការគ្រោងទុក) ដោយបានបែងចែកជា ២វេន និង ២មណ្ឌល គឺនៅសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។


មិនខុសពីសព្វមួយដងទេ ការប្រឡងប្រជែង មានការអញ្ជើញចូលរួមជាសាក្សី ដោយអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាច្រើនរូប។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១