កម្មវិធីស្តីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ”

កម្មវិធីស្តីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ”


     រាជធានីភ្នំពេញ (សាលាភូមិន្ទរដ្ឋបាល)៖ ថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ០៨ និង៣០ នាទីព្រឹក នៅសាលាភូមិន្ទរដ្ឋបាល អគ្គនាយកដ្ឋានគោលនយោបាយមុខងាសាធារណៈ នៃក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំកម្មវិធីស្តីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ” ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម ឆាយ ឆត្រាវុធ អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ  ។ កម្មវិធីចែករំលែកចំណេះដឹងនេះ មានរយៈពេល ៤ ថ្ងៃ ដើម្បី​ចែករំលែក ចំណេះដឹង និងបញ្ហាប្រឈម ព្រមទាំងប្រមូលធាតុចូលពី​សំណាក់​​​មន្រ្តីរាជការ នៃក្រសួងមុខងារសាធារណៈ ដែលបាននិងកំពុង បម្រើការងារប្រចាំថ្ងៃក្នុងវិស័យមុខងារសាធារណៈ ក៏ដូចជាផ្តល់បទពិសោធន៍នានា ដែលបានមកពីការចូលរួមវគ្គបណ្តុះបណ្តាល ផ្សេងៗនៅក្រៅប្រទេស នាពេលកន្លងមក។ សំដៅឆ្ពោះទៅបម្រើប្រយោជន៍ប្រជាជន អោយកាន់តែល្អប្រសើរឡើង តាមរយៈការអភិវឌ្ឍន៍សមត្ថភាព មន្រ្តីរាជការស៊ីវិល និងជំនឿទុកចិត្តក្នុងការផ្តល់សេវាសាធារណៈ។


     សមាសភាពចូលរួមមាន៖  ប្រធានការិយាល័យថ្នាក់កណ្តាល អនុប្រធាននាយកដ្ឋាន នៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៦៥ នាក់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១