ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពពីយើងខ្ញុំ។