ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អ អាយុយឺនយូរ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាដើម្បីបន្តជាម្លប់ និងផ្តល់ដំបូន្មានសម្រាប់យើងខ្ញុំក្នុងការអនុវត្តការងារបន្តនាពេលខាងមុខទៀត។
សូម សម្តេចកិត្តិសង្គហបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ។