ឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ឈុន សារី
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ឈុន សារី ដែលត្រូវជាឪពុកបង្កើតលោក ទេព វណ្ណហេង ប្រធានមន្ទីរមុខងារសាធារណៈខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៥រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋានសព ដែលស្ថិតនៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។