ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយនិងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំរួមគ្នាពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន» ដើម្បីបែងចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់របស់ក្រសួងទាំងពីរ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយនិងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំរួមគ្នាពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន» ដើម្បីបែងចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់របស់ក្រសួងទាំងពីរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ជាលទ្ធផលកិច្ចប្រជុំនេះ បានឯកភាពគ្នា ដោយឈរលើភាព ត្រឹមត្រូវ ច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ប្រភពផេកហ្វេសបុកផ្លូវការ (Neth Pheaktra) របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕