ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ក្រោមប្រធានបទ«យើងចូលរួមបរិច្ចាគឈាម ១០០០សាក់ ដើម្បីសង្គ្រោះអាយុជីវិត»


“ការបរិច្ចាគឈាមមិនត្រឹមតែអាចជួយសង្គ្រោះជីវិតបានប៉ុណ្ណោះទេ ថែមទាំងអាចធ្វ;ឱ្យសុខភាពរបស់យើងកាន់តែល្អប្រសើរឡើងថែមទៀត។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ក្រោមប្រធានបទ«យើងចូលរួមបរិច្ចាគឈាម ១០០០សាក់ ដើម្បីសង្គ្រោះអាយុជីវិត»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា យើងទទួលបានឈាម១២៥៧សាក់ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ វាលេីសពីការរំពឹងទុករបស់ពួកយើង ហើយខ្ញុំសង្ឃឹមថាវប្បធម៌មួយនេះ នឹងនៅតែបន្តថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ បងប្អូន អ៊ំពូមីង បងប្រុស បងស្រី ដែលបានចូលរួមការផ្តល់ឈាម ផ្គួបផ្សំទាំងក្រុមគ្រួសារ ស.ស.យ.ក. ចូលរួមគគ្រឹកគគ្រេងក្នុងការផ្តល់ឈាម៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១