ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបំពេញបេសកកម្មនៅប្រទេសប្រ៊ុយណេដារូហ្សាឡាម


កឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (22nd ASEAN Cooperation on Civil Service Matters – ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ ស្តីពីមុខងារសាធារណៈ លើកទី៧ (7th ACCSM+3) ក្រោមមូលបទ «ការពង្រឹងវិស័យមុខងារសាធារណៈអាស៊ាន៖ ត្រៀមខ្លួនសម្រាប់អនាគត» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។

ក្នុងបេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងវេទិកាសំខាន់ៗ រួមទាំងអញ្ជើញផ្តល់សុន្ទរកថា ក្នុងពិធីផ្ទេរតំណែងជាប្រធាន ACCSM ប្តូរវេន សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ និងការត្រៀមរៀបចំកិច្ចប្រជុំ ACCSM និង ACCSM+3 ស្របពេលដែលកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ។ សូមគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូកម្ពុជាទាំងអស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងបំពេញបេសកកម្មទទួលបានជោគជ័យជាផ្លែផ្កា សម្រាប់ជាប្រយោជន៍ជូនដល់ប្រទេសជាតិ និងប្រជាជនរបស់យើង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១