អបអរសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា​ និងទិវាកុមារកម្ពុជាឆ្នាំ២០២៤


ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា​ និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និង «រួមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។


ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​ ១​ មិថុនា គឺជា​ការបង្ហាញ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​យ៉ាង​មោះ​​មុត​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​សុខុមាលភាព សិទ្ធិ និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​​កម្ពុជា ​ដែល​កម្ពុជាបានផ្តល់​សច្ចា​ប័ន​លើ​លិ​ខិ​តូ​បក​រណ៍​អន្តរជាតិ និង​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​ច្បាប់កំពូល​របស់​ជាតិ​។​


ចំពោះ​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ ១២ ​មិថុនា​ គឺជា​ការបង្កើន​ចលនា​ពិភពលោក​ប្រឆាំង​ពល​​កម្ម​កុមារ ដែល​បាន​ស្តែង​ឱ្យឃើញ​តាមរយៈ​ការផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្ដរ​ជាតិ​ស្តីពី​ការហាម​ប្រាម និង​សកម្មភាព​បន្ទាន់​សម្រាប់​ការ​​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ និង​ការទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​។


សម្រាប់​កម្ពុជា​ ​ប្រារព្ធ​ទិវា​កុមារ​កម្ពុជា​នេះ​ឡើង ដើម្បី​លើកកម្ពស់ និង​ជំរុញ ការយកចិត្តទុកដាក់​ចំពោះ​សុ​ខុ​មាល​ភាព សុវត្ថិភាព និង​ការ​ការ​​ពារ​កុមារ​ពី​បញ្ហា​ប្រឈម និង​ការ​រំលោភបំពាន​ផ្សេងៗ​។ ​ជាពិសេស​រំឭក​មហា​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ក្នុងនោះ​កុមារ​ត្រូវ​បំបិទ​សិទ្ធិ​ទាំងស្រុង​ហើយ​ទទួលរង​ការកាប់​សម្លាប់ ធ្វើ​ទារុណកម្ម បង្ខំ​ឱ្យធ្វើ​​ការ​ជា​ទម្ងន់ បង្អត់អាហារ រស់នៅ​យ៉ាង​លំបាក​វេទនា​ដោយ​អ​យុ​ត្តិ​​ធម៌​ព្រមទាំង​បាន​បន្សល់ទុក​ផល​​ពិបាក​យ៉ាងធ្ងន់ធ្ងរ​បំផុត​៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១