អបអរសាទរខួបអនុស្សាវរីយ៍គម្រប់១១ឆ្នាំ ថ្ងៃបង្កើតក្រសួងមុខងារសាធារណៈ (៩ ធ្នូ ២០១៣ – ៩ ធ្នូ ២០២៤)


កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា បានបង្កើត «ក្រសួងមុខងារសាធារណៈ» ដោយបានដាក់បញ្ចូលស្ថាប័នចំនួនបី រួមមាន៖ រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល ដែលមានមុខងារ និងបេសកកម្មសំខាន់ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។

មុនពេលបង្កើតបានជាក្រសួងមុខងារសាធារណៈ ស្ថាប័នមុខងារសាធារណៈ ត្រូវបានបង្កើត ឡើងជាលើកដំបូង ដោយព្រះរាជក្រមលេខ១៨១នស ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៥៧ ដែលនៅពេល នោះ មានឈ្មោះថា “មន្ទីរចាត់ការមុខក្រសួងសាធារណៈ” ហើយស្ថិតក្រោមការ គ្រប់គ្រង ផ្ទាល់របស់ នាយក រដ្ឋមន្ត្រី។ តមកនៅឆ្នាំ១៩៥៧-១៩៧០ កិច្ចការមុខងារសាធារណៈ ជាអង្គភាព ស្ថិតក្នុងរចនាសម្ព័ន្ធ នៃទី ស្តីការ គណៈរដ្ឋមន្ត្រី។ នៅក្នុងរបបសាធារណៈរដ្ឋខ្មែរ នាឆ្នាំ១៩៧០-១៩៧៥ មន្ទីរចាត់ការមុខក្រសួងសាធារណៈ ស្ទើរតែពុំមានអ្វីផ្លាស់ប្តូរទេ ក៏ប៉ុន្តែមន្ទីរចាត់ការមុខក្រសួងសាធារណៈ ក៏ដូចជាក្រសួង ស្ថាប័ន រដ្ឋគ្រប់វិស័យដ៏ទៃទៀតត្រូវបានបំផ្លិចបំផ្លាញចោលទាំងស្រុង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយគេ ដាក់ជំនួសវិញនូវរចនាសម្ព័ន្ធថ្មីឈ្មោះថា “អង្គការ” ចាប់ពីឆ្នាំ១៩៧៥-១៩៧៩។ នៅក្នុងទស្សវត្សទី៨០ រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានប្រគល់កិច្ចការ គ្រប់គ្រង រដ្ឋការជូន គណៈចាត់តាំង ដែលជា ស្ថាប័នគណបក្សនិងក្រសួងផែនការជាស្ថាប័នរដ្ឋាភិបាល។ បន្ទាប់មក នៅក្នុងទស្សវត្សទី៩០ រាជរដ្ឋាភិបាល កម្ពុជា ក្នុងនីតិកាលទី១ នៃរដ្ឋសភា បានសម្រេច បង្កើត “រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ” (https://www.mcs.gov.kh/?p=3686)ចំណុះគណៈរដ្ឋមន្ត្រី (https://www.mcs.gov.kh/?p=3686) តាមរយៈព្រះរាជក្រមលេខ នស/រកប/០១៩៦/២៤ ចុះ ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ (https://www.mcs.gov.kh/?p=3686) (https://www.mcs.gov.kh/?p=3686)

• ឆ្នាំ២០២៤ ជាខួបលើកទី៦៧ នៃការបង្កើត «មន្ទីរចាត់ការមុខងារក្រសួងសាធារណៈ» ស្ថាប័នមុខងារសាធារណៈ ត្រូវបានបង្កើតឡើងជាលើកដំបូង ដោយព្រះរាជក្រមលេខ១៨១នស ចុះ ថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៥៧ ដែលនៅពេលនោះមានឈ្មោះថា “មន្ទីរចាត់ការមុខក្រសួងសាធារណៈ” ហើយ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់នាយករដ្ឋមន្ត្រី។

• ឆ្នាំ២០២៤ ជាខួបលើកទី៣១ នៃការចាប់បដិសន្ធិ ស្ថាប័នមុខងារ សាធារណៈ ក្នុងរាជរដ្ឋាភិបាល ជាបណ្តោះអាសន្ន នៅខែកញ្ញា ឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មូលដ្ឋានវិស័យមុខងារសាធារណៈ ត្រូវឈរលើអតីតរដ្ឋកម្ពុជា ដោយដំបូង មានឋានៈ និងតួនាទីជាក្រសួង។ តែដោយសារតែកាលៈទេសៈតម្រូវ ស្ថាប័នមុខងារសាធារណៈ នេះត្រូវបាន ស្ថិតនៅត្រឹមតែរដ្ឋលេខាធិការដ្ឋានតែប៉ុណ្ណោះ។ រហូតដល់ឆ្នាំ១៩៩៦ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី១ នៃរដ្ឋសភា បានសម្រេចបង្កើត “រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ” (https://www.mcs.gov.kh/?p=3686)ចំណុះ គណៈរដ្ឋមន្ត្រី (https://www.mcs.gov.kh/?p=3686) តាមរយៈព្រះរាជក្រមលេខ នស/រកប/០១៩៦/២៤ ចុះ ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ (https://www.mcs.gov.kh/?p=3686)។ (https://www.mcs.gov.kh/?p=3686)

• ឆ្នាំ២០២៤ជា ខួបលើកទី២៨ នៃការបង្កើត «រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ» នៅក្នុងទស្សវត្សទី៩០ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី១ នៃរដ្ឋសភា បានសម្រេច បង្កើត “រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ” ចំណុះគណៈរដ្ឋមន្ត្រី តាមរយៈព្រះរាជក្រមលេខ នស/រកប/០១៩៦/២៤ ចុះ ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ (https://www.mcs.gov.kh/?p=3686)

• ឆ្នាំ២០២៤ ជាខួបលើកទី១១ នៃការបង្កើត «ក្រសួងមុខងារសាធារណៈ» រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា បានបង្កើត “ក្រសួងមុខងារសាធារណៈ” ដោយព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ (https://www.mcs.gov.kh/?p=3291)៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១