រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល
ស្ថិតនៅ៖ ការបោះពុម្ភផ្សាយ, គោលនយោបាយ, ផ្សេងៗ, អនុក្រឹត្យ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទសង្ខេប៖
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។ ដើម្បីឆ្លើយតបទៅនឹងការងារកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសិក្សា រៀបចំ និងទាញយកនូវបទពិសោធន៍ចេញពីការប្រឡងប្រជែងជ្រើសរើសរើសមន្ត្រីរាជការ ក្នុងអាណត្តិទី៧ នេះ តាក់តែងឡើងបានជានិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ និយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវបានប្រើប្រាស់សម្រាប់ការប្រឡងប្រជែងជាបន្តបន្ទាប់នូវថ្ងៃខាងមុខ៕
កាលបរិច្ឆេទ៖
២២ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
ប្រភេទឯកសារ៖