ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល វិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក ការប្រឡងនឹងត្រូវប្រព្រឹត្តទៅនៅរសៀលថ្ងៃតែមួយ។ នៅព្រឹកម៉ោង ៦:០០ អនុគណៈកម្មការនីមួយៗ បានមកដល់ទីតាំងមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ចដែលមាននៅក្នុងសេចក្តីសម្រេចដែលបានដាក់ចេញ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤
ខណៈពេលនេះ នៅក្នុងបន្ទប់តាក់តែងវិញ្ញាសា មានអនុគណៈកម្មការតាក់តែងវិញ្ញាសា កំពុងរៀបចំ និងតាក់តែងវិញ្ញាសា ព្រមទាំងទទួលការណែនាំពី ឯកឧត្តម យក់ ប៊ុនណា អនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ពន្យល់បង្ហាញពីយន្តការការងារផ្សេងៗ ដែលបានកំណត់ក្នុងនិយាមនីតិប្រតិបត្តិនៃការប្រឡង ដោយកំណត់វិញ្ញាសាផ្នែកវប្បធម៌ទូទៅ (៣០%) គ្រូចេញវិញ្ញាសា ចំនួន ០៣រូប និងវិញ្ញាសាផ្នែកឯកទេស (៧០%) គ្រូចេញវិញ្ញាសា ចំនួន ០៥រូប (ក្នុងមួយវេន)។
សូមជម្រាបថា គណៈកម្មការរៀបចំតាក់តែងវីញ្ញាសា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផ្តល់បញ្ជីសមាសភាពគ្រូ ២ដង នៃចំនួនដែលត្រូវការ ដើម្បីឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការ ជាអ្នកជ្រើសរើសដោយសម្ងាត់បំផុត។