សូមអញ្ជើញទស្សនាវីដេអូខ្លី ដែលដកស្រង់ចេញពីវីដេអូ ករណីសិក្សាស្តីពី អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣
ស្ថិតនៅ៖ បណ្ណាល័យវីដេអូ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥
ពីមួយថ្ងៃ ទៅមួយថ្ងៃ ការផ្តល់សេវាសាធារណៈ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ជាប្រចាំ និងជាអាទិភាព របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងមន្ត្រីថ្នាក់ជាតិ និងមន្ត្រីមូលដ្ឋាន។ វីដេអូខ្លីនេះ ជាការឧទាហរណ៍មួយ នៃការបំពេញភារកិច្ច របស់លោក ជុំ សុផុន មេឃុំសំរោង ខេត្តពោធិ៍សាត់ ក្នុងចំណោមការបំពេញភារកិច្ចដ៏ល្អជាច្រើនទៀតនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស។ លោកមេឃុំ បានយល់ច្បាស់ពីស្ថានភាពសុខទុក្ខ និងការប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់លោក។ ដូច្នេះ ក្នុងនាមជាអ្នកបម្រើប្រជាជន លោកមេឃុំបានរៀបចំការងារមួយ ក្នុងចំណោមការងារផ្សេងទៀត ដើម្បីសម្របសម្រួលជូនប្រជាពលរដ្ឋ។