សូមអញ្ជើញទស្សនាវីដេអូខ្លីរបស់​ ឯកឧត្តម​ យក់​ ប៊ុនណា​ រដ្ឋលេខាធិការប្រចាំ​ ក្រសួងមុខងារសាធារណៈ​ អំពីការដ្ឋានកែទម្រង់ទាំង៥របស់រាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា


រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញកម្មវិធីកែទម្រង់ចំនួន៥រួមមាន៖

កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ,​ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,​ កម្មវិធី​កែទម្រង់តាមបែបវិមជ្ឈការ និង វិសហមជ្ឈ​ការ​,​ កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌,​ និង​ កម្មវិធីកែទម្រង់ច្បាប់។

ក្នុងនោះកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈគឺជាកម្មវិធីមួយដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈដោយផ្តោតលើវិធានការគន្លឹះចំនួន៣រួមមាន៖​ ១.ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ២. ការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ និង ៣.ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១