សូមអញ្ជើញទស្សនានិងស្តាប់ការចែករំលែកបទពិសោធ របស់សិស្សមន្ត្រីដែលទទួលបានជោគជ័យចេញពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធិភាព
ស្ថិតនៅ៖ បណ្ណាល័យវីដេអូ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥
ជាទម្លាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតែងតែផ្តល់ឱកាសដល់មន្ត្រីដែលឆ្លងកាត់ការប្រឡងប្រជែងប្រកបដោយ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ចែករំលែកបទពិសោធរបស់ខ្លួនជាពិសេសវាយតម្លៃ និងដាក់ពិន្ទុ មកលើការរៀបចំ ក្នុងនាមអ្នកទទួលសេវា ឬដែលបានឆ្លងកាត់ការប្រឡងប្រជែង។
ទាំងអស់នេះហើយគឺជាការបង្ហាញអំពីតម្លាភាព និងការអនុវត្តស្របតាមគោលការណ៍ និងគ្រប់ជ្រុងជ្រោយទាំងអស់ ក្នុងការកែលម្អការជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមអញ្ជើញទស្សនានិងស្តាប់ការចែករំលែកបទពិសោធ របស់សិស្សមន្ត្រីដែលទទួលបានជោគជ័យចេញពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធិភាព៕