សូមថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំង និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ព្រមទាំងគណៈកម្មាធិការរៀបចំព្រះរាជពិធី ក្រុមបម្រើការ និងក្រុមការងារពាក់ព័ន្ធ ទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្ត រៀបចំ និងសម្របសម្រួលផ្តល់នូវភាពសប្បាយរីករាយ
ស្ថិតនៅ៖ បណ្ណាល័យរូបភាព | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤
សូមថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំង និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ព្រមទាំងគណៈកម្មាធិការរៀបចំព្រះរាជពិធី ក្រុមបម្រើការ និងក្រុមការងារពាក់ព័ន្ធ ទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្ត រៀបចំ និងសម្របសម្រួលផ្តល់នូវភាពសប្បាយរីករាយ ប្រកបដោយ ស្នាមញញឹម និងសេចក្តីសុខ សុភមង្គល ជូនដល់ប្រជាពលរដ្ឋបានរីករាយកម្សាន្តរយៈពេលបីថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទូទាំងប្រទេស។
ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាព។ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំប្រចាំឆ្នាំបែបនេះបាន៕