សូមណែនាំ អនុគណៈកម្មការអនុរក្ស នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល
សូមណែនាំ អនុគណៈកម្មការអនុរក្ស នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ គណៈកម្មការនេះត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយមានភារកិច្ច៖
👉 បែងចែកកញ្ចប់សម្ភារៈ និងវិញ្ញាសាទៅតាមបន្ទប់ប្រឡង
👉 ពិនិត្យ និងផ្ទៀងផ្ទាត់បេក្ខជនដែលចូលរួមប្រឡងនៅតាមបន្ទប់នីមួយៗ
👉 ធានាដំណើរការប្រឡងរបស់បេក្ខជននៅតាមបន្ទប់នីមួយៗ ស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់
👉 ប្រមូលសន្លឹកកិច្ចការបេក្ខជនមកប្រឡងទាំងអស់ឱ្យបានគ្រប់ចំនួន ចំពោះអ្នក ដែលអវត្តមានត្រូវសរសេរសម្គាល់អក្សរ A ធំដោយប្រើប៊ីប៊ិកពណ៌ក្រហម និងប្រគល់ជូនអនុគណៈកម្មការកណ្តាល
👉 បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់គណៈមេប្រយោគ។
សូមអរគុណដល់ប្រធាន អនុប្រធាន និងសមាជិក សមាជិកាទាំងអស់ដែលបានបំពេញការងារយ៉ាងសស្រាក់ស្រាំ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពគួរជាទីមោទនៈ ក្នុងគោលដៅផ្តល់សេវាសាធារណៈគាប់ចិត្តជូនបេក្ខជន និងប្រជាពលរដ្ឋ។