សូមជូនដំណឹងដល់លោក លោកស្រីជានាយក នាយិកា នាយករង នាយិការងអនុវិទ្យាល័យ សាលាបឋមសិក្សា ព្រមទាំងប្រធាន និងអនុប្រធានមណ្ឌលសុខភាពទាំងអស់ មេត្តាជ្រាបថា សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រង អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល” តាមកម្មវិធីដូចមានក្នុងសេចក្តីដំណឹង ដែលបានជូនភ្ជាប់


👉 ការចុះឈ្មោះសិក្សាតាមរយៈប្រព័ន្ធអនឡាញដោយចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcstrainleader តាមរយៈ QR Code ដោយចាប់ចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៣០នាទី ដោយត្រូវភ្ជាប់ឯកសារចូលក្នុងប្រព័ន្ធរួមមាន៖

– រូបថតទំហំ៤x៦ (ផ្ទៃខាងក្រោយពណ៌ស)

– លិខិតតែងតាំងក្នុងមុខតំណែង

👉 សូមបញ្ជាក់៖ ការទទួលបានសិទ្ធិចូលសិក្សា៖ បន្ទាប់ពីពិនិត្យជ្រើសសម្រាំងបេក្ខជនដែលបានដាក់ពាក្យផ្នែកលើលក្ខខណ្ឌ ដែលបានកំណត់ សាលាភូមិន្ទរដ្ឋបាល នឹងជូនដំណឹងជាសាធារណៈ អំពីបេក្ខជនដែលត្រូវបានជ្រើសរើស ចូលរួមវគ្គបណ្តុះបណ្តាល ព្រមទាំងជូនដំណឹងដោយផ្ទាល់តាមរយៈអ៊ីមែល ទៅបេក្ខជនដែលត្រូវបានជ្រើសរើស ចូលរួមវគ្គបណ្តុះបណ្តាល។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១