សូមចូលរួមអបអរសាទរ ដល់សិក្ខាកាមជ័យលាភីទាំង ៦រូបចុងក្រោយ ដែលត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោងនវានុវត្តន៍នៃកម្មវិធីបណ្តុះបណ្តាលស្តីពីនវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥




សូមជម្រាបថា កន្លងមក សិក្ខាកាមជានាយក នាយករង អនុវិទ្យាល័យ និងបឋមសិក្សា ព្រមទាំងប្រធាន អនុប្រធាន មណ្ឌលសុខភាពទូទាំងប្រទេស សរុបចំនួន ៧០១រូប បានចុះឈ្មោះចូលរៀនក្នុងវគ្គបណ្តុះបណ្តាល ស្តីពីនវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងគម្រោង។ បន្ទាប់មក គណៈកម្មការជ្រើសសម្រាំងសិក្ខាកាមបានសម្រាំងយកសិក្ខាកាមចំនួន ៣០រូបសម្រាប់វិស័យអប់រំ និង ៣០រូបសម្រាប់វិស័យសុខាភិបាល។ ក្រោយពីបានសិក្សាទ្រឹស្តី និងដកស្រង់បទពិសោធ សិក្ខាកាមត្រូវបានតម្រូវឱ្យរៀបចំជាសំណើគម្រោងនៃការអនុវត្តគំនិតនវានុវត្តន៍ ដើម្បីកែលម្អការគ្រប់គ្រង និងការផ្តល់សេវារបស់អង្គភាព។ ជាលទ្ធផលគណៈកម្មការវាយតម្លៃគម្រោងនវានុវត្តន៍ ទាំងពីរដំណាក់កាល បានសម្រេចផ្តល់ជ័យលាភីបេក្ខជន ៣រូបក្នុង ១វិស័យ។