សូមចូលរួមអបអរសាទរ ដល់បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ខេត្តប៉ៃលិន)

អត្ថបទសង្ខេប៖


សូមជម្រាបថា៖

👉 ក្នុងរយៈពេល ១ (មួយ) សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ៖

– បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ/តេឡេក្រាម ០១២ ៣០៥ ៥៣០, ០១៦ ៨៨៨ ៥៣៦ ឬ QR Code ខាងក្រោម។

– បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

👉 ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីនៃ ការរៀបចំផ្តល់ក្របខណ្ឌ ស្របតាមលិខិតបទដ្ឋានជាធរមាន។

👉 បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួសបេក្ខជនជាប់ជាស្ថាពរ ដែលបានបោះបង់ក្របខណ្ឌ ឬមុខតំណែងជ្រើសរើសដែលមិនមានបេក្ខជនប្រឡង នឹងត្រូវអនុវត្តផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបរបស់បេក្ខជនជាប់បម្រុងក្នុងជំនាញទៅតាម (១)មុខតំណែងជ្រើសរើសរបស់បេក្ខជន និង (២)មុខតំណែងផ្សេងទៀត។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ២សប្តាហ៍ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។

👉 បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការហើយក៏ដោយ។


ទាញយកឯកសារ៖ PDF File: ទាញយក | Download 739 KB

ចំនួនអ្នកទស្សនា៖​ 188 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១