សូមចូលរួមអបអរសាទរ ដល់បេក្ខជនប្រឡងជាប់ជាស្ថាពរ និងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ
អត្ថបទសង្ខេប៖
សូមបេក្ខជនទាំងអស់កត់សម្គាល់ចំណុចមួយចំនួនដូចខាងក្រោម៖
១. បន្ទាប់ពីប្រកាសលទ្ធផលនេះ រហូតដល់ត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧ៈ០០នាទីជាកំហិត៖
– បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ/តេឡេក្រាម ០១២ ៣០៥ ៥៣០, ០១៦ ៨៨៨ ៥៣៦។
– បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមក អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីនៃការរៀបចំផ្តល់ក្របខណ្ឌ ស្របតាមលិខិតបទដ្ឋានជាធរមាន។
៣. បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួសបេក្ខជនជាប់ជាស្ថាពរ ដែលបានបោះបង់ក្របខណ្ឌ នឹងត្រូវអនុវត្តផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប របស់បេក្ខជនជាប់បម្រុង។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១២ខែ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។
៤. បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ មន្ត្រីរាជការត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌតម្រូវ ដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន របស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាម លក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបាន តាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការហើយក៏ដោយ។
ទាញយកឯកសារ៖ PDF File: ទាញយក | Download 677 KB
ចំនួនអ្នកទស្សនា៖ 337 Views