សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល បានត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមទំព័រថ្មី នៃការអប់រំឆ្ពោះទៅកាន់ការក្លាយខ្លួនជាមន្ត្រីរាជការ ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ


អត្ថប្រយោជន៍ដែលសិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការទទួលបានរួមមាន៖

១).សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ នឹងទទួលបានអត្ថប្រយោជន៍មានដូចជា៖ – ក្នុងរយៈពេលនៃការបណ្តុះបណ្តាល សិស្សមន្ត្រីត្រូវបានផ្តល់ប្រាក់ឧត្តមប្រចាំខែ ផ្អែកតាមគោលការណ៍។ – សិស្សមន្ត្រីជាន់ខ្ពស់ដែលទទួលបានការបណ្តុះបណ្តាលជោគជ័យ នឹងទទួលបានសញ្ញាបត្រមន្ត្រីជាន់ខ្ពស់។ – សិស្សមន្ត្រីជាន់ខ្ពស់ដែលត្រូវបានជ្រើសរើសពីក្នុងចំណោមនិស្សិត ហើយទទួលការបណ្តុះបណ្តាល ប្រកបដោយជោយជ័យ តាមកម្មវិធីសិក្សាក្នុងរយៈពេលយ៉ាងតិច ១៨ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រី រាជការប្រភេទ ក ដែលសមស្របនិងផ្តល់៣(បី)ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល។ – សិស្សមន្ត្រីជាន់ខ្ពស់ដែលត្រូវបានជ្រើសរើសពីក្នុងចំណោមមន្ត្រីរាជការ ហើយទទួលការបណ្តុះបណ្តាល ប្រកបដោយជោយជ័យ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ក ដែលសមស្រប និងផ្តល់៣ (បី)ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល ឬត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ក និងផ្តល់២ (ពីរ) ថ្នាក់បន្ថែមលើថ្នាក់ដែលមានស្រាប់របស់សាមីជន ដោយត្រូវរៀបចំផ្អែកលើករណីដែលផ្តល់ប្រយោជន៍ដល់សិស្សមន្ត្រី។ – សិស្សមន្ត្រីជាន់ខ្ពស់ដែលបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជាការរួចហើយ នឹងទទួលបានប្រាក់បំណាច់មុខ ងារស្នើនឹងអនុប្រធាននាយកដ្ឋាន។

២).សម្រាប់សិស្សមន្ត្រីក្រមការ ជំនាន់ទី១១ នឹងទទួលអត្ថប្រយោជន៍ដូចជា៖ – ក្នុងរយៈពេលនៃការបណ្តុះបណ្តាល សិស្សមន្ត្រីត្រូវបានផ្តល់ប្រាក់ឧត្តមប្រចាំខែ ផ្អែកតាមគោលការណ៍។ – សិស្សមន្ត្រីដែលទទួលបានទទួលការបណ្តុះបណ្តាលជោគជ័យ នឹងទទួលបានសញ្ញាបត្រមន្ត្រីក្រមការ។ – សិស្សមន្ត្រីក្រមការដែលត្រូវបានជ្រើសរើសពីក្នុងចំណោមនិស្សិត ហើយទទួលការបណ្តុះបណ្តាលប្រកប ដោយដោយជ័យ តាមកម្មវិធីសិក្សាក្នុងរយៈពេលយ៉ាងតិច ១២ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជ ការប្រភេទ ខ ដែលសមស្របនិងផ្តល់៣(បី)ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រី ត្រូវបានចាត់បញ្ចូល។ – សិស្សមន្ត្រីក្រមការដែលត្រូវបានជ្រើសរើសពីក្នុងចំណោមមន្ត្រីរាជការ ហើយទទួលការបណ្តុះបណ្តាល ប្រកបដោយជោយជ័យ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ ដែលសមស្រប និងផ្តល់៣ (បី)ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល ឬត្រូវបានបញ្ចូល ក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ និងផ្តល់២ (ពីរ)ថ្នាក់បន្ថែមលើថ្នាក់ដែលមានស្រាប់របស់សាមីជន ដោយត្រូវរៀបចំផ្អែកលើករណីដែលផ្តល់ប្រយោជន៍ដល់សិស្សមន្ត្រី។ – សិស្សមន្ត្រីក្រមការដែលបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជាការរួចហើយ នឹងទទួលបានប្រាក់បំណាច់មុខងារស្នើនឹងអនុប្រធានការិយាល័យថ្នាក់កណ្តាល។

សូមជម្រាបថា ពិធីសំណេះសំណាលជាមួយបេក្ខជនជ័យលាភី ដែលឆ្លងកាត់ការប្រឡងប្រជែង ដែលដំណើរការរៀបចំដោយក្រសួងមុខងារសាធារណៈ បែបនេះ ជាការរៀបចំលើកទី៣ហើយ ក្នុងគោលបំណង សំណេះសំណាល ស្ទង់មតិយោបល់ ចំណាប់អារម្មណ៍ និងស្តាប់បទពិសោធរបស់បេក្ខជនដែលបានឆ្លងកាត់ការប្រឡងប្រជែងនាពេលកន្លងមក ដើម្បីជាការវាយតម្លៃ និងប្រមូលធាតុចូលផ្សេងៗដើម្បីកែលម្អឱ្យបានកាន់តែប្រសើរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១