សាស្ត្រាចារ្យ ២២រូប ដែលជាអនុគណៈកម្មការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យប្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ (វិញ្ញាសាសរសេរលើកទី២) ដែលនឹងប្រព្រឹត្តទៅនៅពេលរសៀល


សាស្ត្រាចារ្យ ២២រូប ដែលជាអនុគណៈកម្មការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យប្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ (វិញ្ញាសាសរសេរលើកទី២) ដែលនឹងប្រព្រឹត្តទៅនៅពេលរសៀល។ សម្រាប់សាស្ត្រាចារ្យមួយរូប ត្រូវតាក់តែងវិញ្ញាសា ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទី១, ជម្រើសទី២ និងជម្រើសទី៣ មកបញ្ចូលគ្នា។

សូមជម្រាបថា វិញ្ញាសាដែលសាស្ត្រាចារ្យតាក់តែងលើប្រធានវិញ្ញាសាជំនាញចំនួន៥ ដែលចែកចេញជា ២ឧបសម្ព័ន្ធរួមមាន៖ ជំនាញពន្ធដារ ជំនាញរដ្ឋបាលសាធារណៈ ជំនាញច្បាប់ ជំនាញសេដ្ឋកិច្ច និងជំនាញគណនេយ្យ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១