សាលាមត្តេយ្យសិក្សា វិទ្យាល័យ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត ២ និងកម្រិត៣ ចំនួន ១០៤៧អង្គភាព បានដាក់ពាក្យចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ

សាលាមត្តេយ្យសិក្សា វិទ្យាល័យ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត ២ និងកម្រិត៣ ចំនួន ១០៤៧អង្គភាព បានដាក់ពាក្យចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។ អង្គភាពទាំងអស់ត្រូវឆ្លងកាត់វាយតម្លៃថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់រាជធានី ខេត្ត និងថ្នាក់ជាតិ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ផ្លូវការ ហើយក្លាយជាម្ចាស់ជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។
ថ្ងៃស្អែក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រកាសលទ្ធផលជាផ្លូវការ អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ ក្នុងវិស័យអប់រំ និងសុខាភិបាល។ តើអង្គភាពណា ស្ថិតនៅក្នុងខេត្តណា នឹងក្លាយជាម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤?