វត្តមានអ្នកសង្កេតការណ៍ទាំងអស់ បានចូលរួមធានាឱ្យការប្រឡងប្រជែង ប្រព្រឹត្តិទៅតាមគោលការណ៍កំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព


រៀងរាល់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ត្រូវមានការចូលរួមពីអ្នកសង្កេតការណ៍ ដែលអញ្ជើញមកពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យ សាធារណជនស្ម័គ្រចិត្ត និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ អ្នកសង្កេតការណ៍ដែលអញ្ជើញចូលរួម មានតួនាទីឃ្លាំមើលរាល់សកម្មភាព និងដំណើរការនៃការប្រឡងប្រជែង ក្នុងគោលដៅធានាថា ការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅស្របតាមគោលការណ៍ដែលបានកំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិស្តីពី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។

សូមអរគុណ សម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នា ជាមួយក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១