មន្ត្រីរាជការពោរពេញដោយឧត្តមភាព កំពុងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជ្រើសរើសមន្ត្រីដែលពោរពេញដោយសមត្ថភាព ដើម្បីចូលរួមបម្រើប្រទេសជាតិ និងប្រជាជនជាមួយគ្នា
ខណៈនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ កំពុងបំពេញភារកិច្ចយ៉ាងសកម្ម និងហ្មត់ចត់បំផុត ដើម្បីបូកសរុប និងសម្រាំងពិន្ទុបេក្ខជន ឆ្ពោះទៅកាន់ការប្រកាសលទ្ធផលស្ថាពរឱ្យបានឆាប់រហ័ស។ គ្រប់ដំណាក់កាលទាំងអស់ត្រូវមានការពិនិត្យ តាមដាន និងផ្ទៀងផ្ទាត់ ពីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងក្រុមការងារនៃអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាតម្លាភាពនៃការប្រឡងប្រជែង។
មិនថាខណៈនេះ ឬនៅក្នុងដំណើរការនៃការប្រឡងប្រជែងណានោះទេ មន្ត្រីរាជការគ្រប់ៗរូបតែងតែបង្ហាញឧត្តមភាព តាមរយៈសកម្មភាព ការងាររបស់ខ្លួន តាំងពីព្រលឹមស្រាងៗ រហូតដល់ពេលរាត្រី ក្នុងន័យបម្រើសេវាសាធារណៈដ៏គាប់ចិត្ត និងល្អប្រពៃជូនប្រជាពលរដ្ឋយើង។
សូមអរគុណចំពោះទឹកចិត្ត ឆន្ទៈ និងការបំពេញការងារគួរជាទីគោរព។