មន្ត្រីរាជការចំនួន៣៤រូប មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២)


មន្ត្រីរាជការចំនួន៣៤រូប មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២)។ មុនពេលដំណើរការកែសន្លឹកកិច្ចការ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា ប្រធានអនុគណៈកម្មការកំណែវិញ្ញាសា បានធ្វើការណែនាំជូនសមាសភាពកំណែទាំងអស់ ពីនីតិវិធីនានា ដើម្បីធានាបាននូវការផ្តល់ពិន្ទុលើសន្លឹកកិច្ចការបេក្ខជន ឱ្យបានសុក្រឹត ត្រឹមត្រូវបំផុត។

សូមជម្រាបថា សន្លឹកកិច្ចការបេក្ខជននីមួយៗ ត្រូវចូលរួមកែដោយសមាសភាពកំណែវិញ្ញាសាចំនួន ២រូប ព្រមទាំងមានការត្រួតពិនិត្យផ្ទៀងផ្ទាត់ពីអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថិតក្រោមការតាមដានពីអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមសង្កេតពីអ្នកសង្កេតការណ៍ដោយស្ម័គ្រចិត្តមកពីតំណាងសាកលវិទ្យាល័យ និងសាធារណជនផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១