ប្រធានវិញ្ញាសាពហុចម្លើយ ចំនួន ១០០សំណួរ (ផ្នែកគណិតវិទ្យា ៧០សំណួរ និងផ្នែកវប្បធម៌ទូទៅ៣០សំណួរ) ត្រូវបានជ្រើសរើសដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង


ប្រធានវិញ្ញាសានេះ ទាំង១០០សំណួរ ត្រូវបានជ្រើសរើសចេញពីជម្រើសសំណួរដែលបានតាក់តែងសរុបយ៉ាងតិច១៤៥សំណួរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា នៅពេលរសៀលនេះ។ តាមការគ្រោងទុក ការប្រឡងប្រជែងនារសៀលនេះ នឹងមានបេក្ខជនចូលរួមចំនួន ១២,៤០៨នាក់។ ក្នុងន័យនេះ ការប្រឡងនឹងត្រូវការ ការសម្របសម្រួលច្រើនជាងមុន ហើយប្រើប្រាស់អគារប្រឡងច្រើនជាងមុន។


គួររំលឹកដែរថា រាល់ដំណើរការរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា បានប្រព្រឹត្តទៅដោយសម្ងាត់ មានសុក្រឹត្យភាព មានតម្លាភាព ដោយមានលោកគ្រូ អ្នកគ្រូ មកពីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកតាក់តែងវិញ្ញាសា និងស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាលពីអង្គភាពប្រឆាំងអំពើពុករលួយ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១