បេក្ខជន ៨០៩នាក់ នឹងប្រឡងប្រជែងគ្នាលើ ៣ប្រភេទវិញ្ញាសា រយៈពេល ៤ម៉ោង ដើម្បីក្លាយខ្លួនជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក


នាពេលនេះ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល មានការអញ្ជើញដល់របស់បេក្ខភាព ដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ប្រកបដោយទឹកមុខរីករាយ និងជំនឿចិត្តមុតមាំ ព្រមទាំងមានសាច់ញាតិ ក្រុមគ្រួសារជូនមកកាន់មណ្ឌលប្រឡងផងដែរ។

វិញ្ញាសាដែលបេក្ខជនត្រូវប្រឡងប្រជែងនាថ្ងៃនេះរួមមាន៖ ១.វិញ្ញាសាជំនាញ/បច្ចេកទេស ២.វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និង ៣.វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។

គណៈកម្មការរៀបចំការប្រឡងប្រជែង បានរៀបចំស្តង់សម្រាក សម្រាប់បេក្ខជន ព្រមទាំងសាច់ញាតិ និងអាណាព្យាបាលធ្វើការរង់ចាំបេក្ខជននៅក្រៅបរិវេណមណ្ឌលប្រឡង ដោយមានការផ្គត់ផ្គង់ភេសជ្ជៈ ទឹកពិសា ដោយមានការចូលរួមក្នុងតួនាទីសម្របសម្រួល និងផ្តល់ព័ត៌មាន ពីដំណើរការទូទៅនៃការប្រឡង ជូនទៅដល់បេក្ខជនតាមការចាំបាច់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១