បេក្ខជនដែលធ្លាប់បានចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិលចំនួន៣រូប ៣ប្រឡងផ្សេងគ្នា បានដាក់ពាក្យចូលរួមជាអ្នកសង្កេតការណ៍សាធារណជនស្ម័គ្រចិត្ត ក្នុងចំណោមអ្នកសង្កេតការណ៍ផ្សេងទៀត
បើតាមការបញ្ជាក់ មូលហេតុនៃការដាក់ពាក្យចូលរួមសង្កេតការណ៍របស់បេក្ខជនទាំង៣រូបនេះ គឺដើម្បីបង្កើននូវទំនុកចិត្ត និងចង់ឃើញដោយផ្ទាល់នូវសកម្មភាពកំណែសន្លឹកកិច្ចការ ដើម្បីបានដឹងកាន់តែច្បាស់ នូវភាពសុក្រឹត្យ យុត្តិធម៌នៃការប្រឡងប្រជែង។
ក្រោយបានចូលរួមសង្កេតការណ៍ និងពិនិត្យយ៉ាងហ្មត់ចត់ បេក្ខជនដែលបានចូលរួម សូមផ្ញើសារបន្តទៅកាន់បេក្ខជន និងបងប្អូនប្រជាពលរដ្ឋ អំពីការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈ ប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របទៅតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
សូមអញ្ជើញទស្សនា និងចំណាប់អារម្មណ៍របស់ អតីតបេក្ខជនដែលបានចុះឈ្មោះចូលរួមសង្កេតការណ៍ជាសាធារណជនស្ម័គ្រចិត្តនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាលកន្លងមក។