បុគ្គលិក និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ មានភាពសប្បាយរីករាយ សាទរយ៉ាងក្លៀវក្លា ប្រកបដោយមោទនភាព ចំពោះអង្គភាពដែលទទួលបានជ័យលាភីចេញពីកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
សូមជម្រាបថា លទ្ធផលនៃការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្នុងឆ្នាំ២០២៤ អង្គភាពដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ចំនួន២ ក្នុងវិស័យអប់រំ រួមមាន៖ វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង និងសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអង្គភាពដែលដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ក្នុងវិស័យសុខាភិបាល ចំនួន៣ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣), មន្ទីរពេទ្យបង្អែកខេត្តកោះកុង (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២) និងមន្ទីរពេទ្យបង្អែកបាកាន (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១)៕