នៅខាងក្រៅបរិវេណមណ្ឌលប្រឡង អាណាព្យាបាលកំពុងអង្គុយរង់ចាំលើកទឹកចិត្តដល់បេក្ខជនដែលកំពុងប្រឡងនៅខាងក្នុងមណ្ឌលប្រឡង។ ក្រោមការដឹកនាំចង្អុលបង្ហាញ និងការយកចិត្តទុកដាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ក្រុមការងារតែងតែបានសម្របសម្រួល លើគ្រប់ទិដ្ឋភាព សំដៅដល់ការផ្តល់បរិយាកាសល្អដល់ដំណើរការប្រឡងប្រជែងជូនទាំងបេក្ខជន និងអាណាព្យាបាល ស្របពេលជាមួយគ្នា
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤